ការវះកាត់ឆ្អឹងខ្នង គឺជាវិធីព្យាបាលដែលមានសភាពស្មុគស្មាញ និងត្រូវការការថែទាំយ៉ាងជិតស្និទ្ធបន្ទាប់ពីការវះកាត់ មួយក្នុងចំណោមជំហានសំខាន់បំផុតដែលមានឥទ្ធិពលដល់ការស្តារនីតិសម្បទា និងគុណភាពជីវិតរបស់អ្នកជំងឺ គឺ "ការធ្វើកាយវប្បកម្ម" ដែលមានតួនាទីសំខាន់ក្នុងការស្ដាររាងកាយឡើងវិញយ៉ាងប្រព័ន្ធ ជួយឱ្យអ្នកជំងឺអាចត្រឡប់មកប្រើជីវិតប្រចាំថ្ងៃវិញបានយ៉ាងមានសុវត្ថិភាព និងមានប្រសិទ្ធភាព។
ដោយប្រើបច្ចេកទេសផ្សេងៗ ដូចជា ការប្រើកម្តៅ-ត្រជាក់ ការប្រើម៉ាស៊ីនអ៊ុលត្រាសោន ឬការបញ្ចូនចរន្តអគ្គិសនីជំរុញ
ជាពិសេសសាច់ដុំមជ្ឍដ្ឋានរាងកាយ (Core Muscles) ដើម្បីគាំទ្រឱ្យឆ្អឹងខ្នងមានស្ថេរភាព
បន្ថយការកក់ ការតឹង ឬការកន្ត្រាក់របស់សាច់ដុំ
ជួយឲ្យអ្នកជំងឺអាចដើរ និងធ្វើចលនាបានវិញដោយសុវត្ថិភាព
ដោយមិនបង្កឱ្យរបួសរងផលប៉ះពាល់ ឬត្រូវសម្ពាធច្រើនពេក
ការធ្វើកាយវប្បកម្មបន្ទាប់ពីវះកាត់ឆ្អឹងខ្នង នឹងអាស្រ័យលើប្រភេទនៃការវះកាត់ និងសភាពរាងកាយរបស់អ្នកជំងឺ ជាទូទៅរួមមាន៖
ដំណាក់កាលដំបូង (១–២ សប្តាហ៍បន្ទាប់ពីវះកាត់) ផ្តោតលើចលនាមូលដ្ឋាន ដូចជា ការរើសពីគ្រែ ដើរយឺតៗ និងហ្វឹកហាត់ដកដង្ហើម
ដំណាក់កាលកណ្តាល (២–៦ សប្តាហ៍) ចាប់ផ្តើមបន្ថែមការធ្វើលំហាត់ប្រាណដែលជួយបន្ថែមកម្លាំងសាច់ដុំ និងភាពអាចបត់បែនបាន
ដំណាក់កាលស្តារយូរអង្វែង (៦ សប្តាហ៍ឡើងទៅ) ធ្វើលំហាត់ប្រាណដោយមានការទៀងទាត់ កែសំរួលអាការកាយក្នុងជីវិតប្រចាំថ្ងៃ ដើម្បីការពារការរងរបួសឡើងវិញ
សំណើសម្រាប់អ្នកជំងឺ
អនុវត្តតាមសំណើរបស់គ្រូពេទ្យ និងអ្នកកាយវប្បកម្មយ៉ាងម៉ឺងម៉ាត់
ជៀសវាងការលើកវត្ថុធ្ងន់ ឬបត់ខ្លួនខ្លាំងនៅដំណាក់កាលដំបូង
គួរតែមានការតាមដានរោគសញ្ញាដោយទៀងទាត់ ផ្តល់អាទិភាពដល់ការសម្រាក និងអាហារូបត្ថម្ភល្អ ដើម្បីលើកកម្ពស់ការស្តារនីតិសម្បទា
ការថែទាំដែលមានប្រសិទ្ធភាព ដើម្បីស្តារសុខភាពឆ្អឹងខ្នង
ឆ្អឹងខ្នងគឺជាផ្នែកសំខាន់បំផុតមួយនៃរាងកាយ ដែលជួយទ្រទ្រង់ទម្ងន់ និងអនុញ្ញាតឲ្យយើងអាចធ្វើចលនាបានតាមធម្មតា នៅពេលឆ្អឹងខ្នងរងរបួស ឬមានបញ្ហាផ្សេងៗ ដូចជា ឆ្អឹងរំកិល ឬខ្នើយឆ្អឹងចុះច្រេីនសរសៃប្រសាទ ការធ្វើកាយវប្បកម្ម (Physical Therapy) នឹងជាជម្រើសសំខាន់មួយទៀតសម្រាប់ស្តារចលនារបស់រាងកាយ និងជួយបន្ថយការឈឺចាប់ដែលបណ្តាលមកពីបញ្ហាខាងលើ
បច្ចេកទេសកាយវប្បកម្មសម្រាប់ឆ្អឹងខ្នង
មន្ទីរពេទ្យ S Spine & Joint មន្ទីរពេទ្យឯកទេសផ្នែកឆ្អឹងខ្នង និងសន្លាក់ យើងប្រើបច្ចេកទេសកាយវប្បកម្មឆ្អឹងខ្នង ដែលអាចជួយបន្ថែមកម្លាំងសាច់ដុំ និងស្តារចលនារបស់ឆ្អឹងខ្នងបានជាច្រើនវិធី រួមទាំងការប្រើបច្ចេកទេសផ្សេងៗ ដែលអ្នកកាយវប្បកម្មជ្រើសរើសប្រើអាស្រ័យលើរោគសញ្ញា និងកម្រិតធ្ងន់ធ្ងរនៃបញ្ហា ដូចជា
១. ការទាញសាច់ដុំ (Stretching)
ការទាញសាច់ដុំគឺជាបច្ចេកទេសសំខាន់សម្រាប់បំបាត់ការឈឺ និងជួយបន្ថែមភាពអាចបត់បែនរបស់ឆ្អឹងខ្នង ការទាញសាច់ដុំនឹងជួយបន្ថយភាពតានតឹងសាច់ដុំតំបន់ខាងក្រោយ រួមទាំងជួយបន្ថយការចុះច្រេីនខ្នើយឆ្អឹង ដែលជាមូលហេតុចម្បងនៃការឈឺចាប់
២. ការបង្កើនកម្លាំងសាច់ដុំ (Strengthening Exercises)
ការបង្កើនកម្លាំងសាច់ដុំ ជាពិសេសសាច់ដុំមជ្ឍដ្ឋានរាងកាយ (Core Muscles) ដូចជា សាច់ដុំពោះ និងខ្នង នឹងជួយបន្ថែមការទ្រទ្រង់ឆ្អឹងខ្នង និងបន្ថយការរងរបួសក្នុងអនាគត អ្នកកាយវប្បកម្មភាគច្រើនផ្តោតលើលំហាត់ប្រាណដែលផ្តោតលើសាច់ដុំទាំងនេះ ដើម្បីបន្ថែមស្ថេរភាពឆ្អឹងខ្នង
៣. ការព្យាបាលដោយចរន្តអគ្គិសនី (Electrical Stimulation)
ការប្រើឧបករណ៍ផ្ញើចរន្តអគ្គិសនីស្រាលៗ ទៅកាន់សាច់ដុំ ឬសរសៃប្រសាទដែលឈឺ ជួយបំបាត់ការឈឺ និងជំរុញឲ្យសាច់ដុំធ្វើការបានប្រសើរឡើង បច្ចេកទេសនេះសមស្របសម្រាប់អ្នកជំងឺដែលមានការឈឺរ៉ាំរ៉ៃ ឬការឈឺពីរបួសឆ្អឹងខ្នង
៤. ការប្រើកំដៅ និងត្រជាក់ (Heat and Cold Therapy)
ការប្រើកំដៅ និងត្រជាក់គឺជាវិធីពេញនិយមសម្រាប់បំបាត់ការឈឺ កំដៅ នឹងជួយបន្ថែមលំហូរឈាម និងជួយបន្ធូរសាច់ដុំដែលតានតឹង ចំណែកត្រជាក់ នឹងជួយបន្ថយការរលាក និងការហើម
៥. ការហ្វឹកហាត់អាការកាយត្រឹមត្រូវ (Posture Training)
ការហ្វឹកហាត់អាការកាយត្រឹមត្រូវក្នុងការអង្គុយ ឈរ ឬដើរ នឹងជួយឲ្យឆ្អឹងខ្នងមិនទទួលសម្ពាធច្រើនពេក ដែលជាមូលហេតុចម្បងនៃការឈឺរ៉ាំរ៉ៃ ការអង្គុយ ឬឈរ ក្នុងអាការកាយត្រឹមត្រូវ នឹងជួយឲ្យឆ្អឹងខ្នងមិនមានភាពតានតឹង
៦. ការដើរ (Walking Therapy)
ការដើរគឺជាការធ្វើលំហាត់ប្រាណងាយស្រួល ប៉ុន្តែមានប្រសិទ្ធភាពក្នុងការជំរុញឲ្យឆ្អឹងខ្នងធ្វើការតាមធម្មតា ជួយបន្ថែមភាពអាចបត់បែន និងកម្លាំងរបស់ឆ្អឹងខ្នង ការដើរនឹងជួយបន្ថយហានិភ័យនៃការកក់រឹងសាច់ដុំបន្ទាប់ពីវះកាត់ ឬរបួសឆ្អឹងខ្នង
អត្ថប្រយោជន៍នៃការប្រើឧបករណ៍កាយវប្បកម្ម
លទ្ធផលលឿន និងត្រឹមត្រូវ៖ ឧបករណ៍ទាំងនេះជួយឲ្យការព្យាបាលមានភាពត្រឹមត្រូវ និងអាចឃើញលទ្ធផលបានលឿន ជាពិសេសសម្រាប់អ្នកជំងឺបន្ទាប់ពីវះកាត់ឆ្អឹងខ្នង
បន្ថយការប្រើថ្នាំ៖ ការប្រើឧបករណ៍ទាំងនេះអាចបន្ថយតម្រូវការប្រើថ្នាំ ដែលអាចមានផលរំខាន ឬបង្កបញ្ហាសុខភាពរយៈពេលវែង
ជួយបន្ថែមប្រសិទ្ធភាពក្នុងការស្តារនីតិសម្បទា៖ ឧបករណ៍កាយវប្បកម្មធ្វើឲ្យការស្តាររាងកាយមានប្រសិទ្ធភាពកាន់តែច្រើន
ងាយស្រួល និងមានសុវត្ថិភាព៖ ឧបករណ៍ដែលប្រើក្នុងកាយវប្បកម្មមានសុវត្ថិភាពខ្ពស់ និងអាចប្រើបានងាយទាំងក្នុងគ្លីនិក និងមន្ទីរពេទ្យ
ចំណាយថោកជាង
អាសយដ្ឋាន៖ លេខ 2102/9 អាគារ A ផ្លូវឡាតប្រៅ សង្កាត់វងថុងឡាង ខណ្ឌវងថុងឡាង រាជធានីបាងកក 10310
ហៅទូរស័ព្ទ : +66 2-034-0808សេវាកម្ម
Copyright © 2025 S Spine and Joint Hospital. All right reserved